សូមស្វាគមន៍មកកាន់
គេហទំព័រនៃក្រុមសិក្សាជ្រាវបាលិវេយ្យាករណ៍
សូមស្វាគមន៍មកកាន់
គេហទំព័រនៃក្រុមសិក្សាជ្រាវបាលិវេយ្យាករណ៍
គេហទំព័រនេះមានគោលបំណង៖
ដើម្បីចែករំលែកចំណេះដឹងអំពីវេយ្យាករណ៍ភាសាបាលីទៅកាន់អ្នកទាំងអស់គ្នា
ប្រព័ន្ធវេយ្យាករណ៍មាន ៣ ប្រព័ន្ធគឺ
១. កច្ចាយនព្យាករណៈ
២. មោគ្គល្លានព្យាករណៈ
៣. សទ្ទនីតិព្យាករណៈ
ចូលចុចចូលទៅកាន់មេរៀនភាសាបាលី
សកម្មភាពសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលភាសាបាលី
បច្ចុប្បន្ន លោកគ្រូកំពុងខិតខំមមាញឹកក្នុងការកែសម្រួលគម្ពីរ «បទរូបសិទ្ធិនិស្សយ» ព្រមទាំងរៀបចំនូវឯកសារសិក្សាជាច្រើនទៀតមានជាអាទិ៍៖ បទរូបសិទ្ធិសិក្ខា និង សទ្ទនីតិសិក្ខា ដើម្បីជាប្រយោជន៍ដ៏ខ្ពង់ខ្ពស់ដល់សមណសិស្ស និងសាធុជនគ្រប់រូបដែលមានបំណងសិក្សាស្វែងយល់នូវភាសាបាលីឱ្យបានស៊ីជម្រៅ។
ក្រៅពីកិច្ចការស្រាវជ្រាវ លោកគ្រូក៏បានបើកថ្នាក់បង្រៀនវេយ្យាករណ៍បាលីដោយផ្ទាល់ផងដែរ រួមមានគម្ពីរ៖ បទរូបសិទ្ធិ, កច្ចាយនសារៈ និងគម្ពីរអដ្ឋកថាផ្សេងៗ ដូចជា អដ្ឋសាលិនី ជាដើម ។ ថ្នាក់រៀននេះមានទីតាំងស្ថិតនៅ កុដិលេខ ៣៣ វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ។
ជាកិច្ចការដ៏សំខាន់បន្ថែម រៀងរាល់ល្ងាចចាប់ពីម៉ោង ៦:០០ ដល់ ៨:០០ យប់ លោកគ្រូតែងតែដឹកនាំសមាជិកក្រុមសិក្សាស្រាវជ្រាវ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញយ៉ាងហ្មត់ចត់នូវ «គម្ពីរបទរូបសិទ្ធិនិស្សយ» (បទរូបសិទ្ធិប្រែលោតប្រយោគ)។ ទោះបីសមាជិកម្នាក់ៗស្ថិតនៅទីតាំងផ្សេងៗគ្នាក៏ដោយ ក៏ក្រុមយើងខ្ញុំនៅតែបន្តកិច្ចការនេះយ៉ាងទៀងទាត់តាមរយៈប្រព័ន្ធ Video Call (Online) ដោយសេចក្តីព្យាយាម និងសទ្ធាជ្រះថ្លាបំផុត ក្នុងបំណងថែរក្សាការពារភាសាបាលីដែលជាភាសាទ្រទ្រង់នូវព្រះពុទ្ធវចនៈឱ្យនៅគង់វង្សជាមរតកសម្រាប់ថ្ងៃអនាគត ។
សូមបញ្ជាក់ថា៖ កិច្ចការស្រាវជ្រាវ និងការចងក្រងទាំងអស់នេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត និងសទ្ធាដ៏បរិសុទ្ធ ដោយមិនមានការទទួលប្រាក់កម្រៃអ្វីឡើយ ។ អាស្រ័យហេតុនេះ ការពិនិត្យផ្ទៀងផ្ទាត់ និងការបង្រៀនរបស់លោកគ្រូអាចនឹងមានការប្រែប្រួលតាមពេលវេលាសមស្របណាមួយ ដោយសារសមាជិកម្នាក់ៗក៏មានភារកិច្ចផ្ទាល់ខ្លួនក្នុងការប្រកបការងារចិញ្ចឹមជីវិតរៀងៗខ្លួនផងដែរ ។