យើងខ្ញុំគឺជាក្រុមអ្នកសិក្សាដែលមានឆន្ទៈមោះមុតក្នុងការសិក្សាស្រាវជ្រាវ និងរៀបចំបោះពុម្ពឡើងវិញនូវគម្ពីរបាលិវេយ្យាករណ៍ ។ ជាពិសេស គឺគម្ពីរកច្ចាយនព្យាករណៈ ដែលជាមរតកដ៏ឧត្តុង្គឧត្តមសម្រាប់ជាប្រយោជន៍ដល់ព្រះភិក្ខុសង្ឃ សមណសិស្ស និងពុទ្ធបរិស័ទដែលមានបំណងចង់ស្វែងយល់ឱ្យដល់គ្រឹះនៃភាសាបាលី ។
សម្គាល់៖ ការរៀបចំនេះ មិនមែនជាការកែប្រែច្បាប់ដើមនៃវេយ្យាករណ៍នោះឡើយ ។
មេរៀនបាលិវេយ្យាករណ៍៖ ការបង្រៀនត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ចាប់ពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់ អមដោយវីដេអូពន្យល់យ៉ាងលម្អិត ។
បណ្ដុំក្បួនច្បាប់សំខាន់ៗ៖ រួមមាន មុខមត្តទីបនី, ពាលាវតារ, បទរូបសិទ្ធិ និងគម្ពីរដីកាផ្សេងៗទៀត ។
បណ្ណាល័យឌីជីថល៖ ជាបណ្តុំសៀវភៅ និងឯកសារយោងអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ។
មាតិកាទាំងអស់នេះ គឺជាផ្លែផ្កានៃការលះបង់កម្លាំងកាយចិត្តស្រាវជ្រាវដោយសទ្ធាជ្រះថ្លា ដើម្បីជាធម្មទានឥតគិតថ្លៃ ។ ដើម្បីរក្សាតម្លៃនៃស្នាដៃដើម យើងខ្ញុំសូមរំលឹកដល់គោលការណ៍ដូចខាងក្រោម៖
សិទ្ធិគ្រប់គ្រង៖ រាល់អត្ថបទ វីដេអូ និងឯកសារគម្ពីរក្បួនច្បាប់ផ្សេងៗ ដែលបានបោះពុម្ពរួចហើយ ឬកំពុងផ្ទៀងផ្ទាត់ គឺជាទ្រព្យសម្បត្តិបញ្ញារបស់ក្រុមការងារ ។
ការអនុញ្ញាត៖ លើកទឹកចិត្តឱ្យប្រើប្រាស់សម្រាប់តែការសិក្សា និងការស្រាវជ្រាវផ្ទាល់ខ្លួន ។ ការចែករំលែកតំណភ្ជាប់ (Link) ដើម្បីផ្សព្វផ្សាយចំណេះដឹង គឺជាកុសលធម៌ដ៏ប្រសើរ ។
ការហាមឃាត់៖ ដើម្បីរក្សានូវភាពបរិសុទ្ធនៃធម្មទាន ហាមដាច់ខាត ការយកមេរៀន វីដេអូ ឬក្បួនច្បាប់ទាំងនេះទៅធ្វើអាជីវកម្មស្វែងរកផលចំណេញផ្ទាល់ខ្លួន ។
ការរក្សាសិទ្ធិ៖ សូមមេត្តាកុំបង្ហោះបន្ត (Re-upload) ឬកែប្រែខ្លឹមសារដើម ឬលុបស្លាកសញ្ញាសម្គាល់ (Watermark) ឬក៏លុប ឡូហ្គូ (Logo) ចេញពីឯកសារ និងធ្វើការកាត់ត, ឬយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
៤. ការជូនដំណឹងសំខាន់
ក្រុមការងារមិនមានការធ្វើអាជីវកម្មលក់សៀវភៅ ឬមេរៀនឡើយ ។ រាល់បុគ្គលដែលយកស្នាដៃរបស់ក្រុមទៅផ្សាយលក់ គឺជាជនឆ្លៀតឱកាស ។ រាល់ការប្រកាសព័ត៌មាន និងការស្វែងរកសទ្ធាជ្រះថ្លាដើម្បីបោះពុម្ពគម្ពីរ នឹងត្រូវធ្វើឡើងជាសាធារណៈតែនៅក្នុង Facebook Page និងវេបសាយផ្លូវការនេះប៉ុណ្ណោះ ។
ដើម្បីការពារកិត្តិយស និងជៀសវាងការភាន់ច្រឡំដល់អ្នកសិក្សា សូមបញ្ជាក់ថា៖
អាសយដ្ឋានផ្លូវការ៖ គេហទំព័រផ្លូវការរបស់យើងក្នុងពេលបច្ចុប្បន្នគឺមានតែមួយគត់គឺ www.beansophea.online ។
ការបដិសេធ៖ រាល់គេហទំព័រផ្សេងទៀតដែលមានឈ្មោះស្រដៀងគ្នា ប៉ុន្តែប្រើប្រាស់កន្ទុយអាសយដ្ឋានផ្សេង (ដូចជា .com, .net, .org ឬផ្សេងៗទៀត) គឺមិនមែនជាកម្មសិទ្ធិ ឬស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមការងារយើងខ្ញុំឡើយ ។
ការទទួលខុសត្រូវ៖ យើងខ្ញុំសូមបដិសេធមិនទទួលខុសត្រូវចំពោះរាល់ខ្លឹមសារ សកម្មភាព ឬការទាមទារណាមួយដែលកើតចេញពីគេហទំព័រដទៃ ដែលមានបំណងបន្លំប្រើប្រាស់ឈ្មោះ "Bean Sophea" ឬ "ក្រុមសិក្សាស្រាវជ្រាវបាលិវេយ្យាករណ៍" ឬក៌យកមេរៀនវីដេអូ ឬក្បួនច្បាប់ផ្សេងទៅកាត់ត ឬកែប្រែដើម្បីធ្វើឱ្យក្រុមសិក្សាខូចឈ្មោះក្នុងន័យទុច្ចរិតផ្សេងៗ ។ ដោយឡែក ប្រសិនបើ ថ្ងៃខាងមុខវេបសាយនេះ នឹងត្រូវផ្លាស់ប្តូរអាសយដ្ឋានពី www.beansophea.online ទៅអាសយដ្ឋានថ្មីផ្សេងទៀត ក្រុមខ្ញុំនឹងផ្តល់ដំណឹងទុកជាមុន ។
ចំពោះសប្បុរសជនដែលមានបំណងចង់ចូលរួមជាបច្ច័យសម្រាប់បោះពុម្ពគម្ពីរជាធម្មទាន ឬសមណសិស្សដែលចង់បានសៀវភៅសម្រាប់សិក្សា សូមទំនាក់ទំនងមកកាន់ Facebook Page ផ្ទាល់ ឬលេខទូរសព្ទ ០១៥ ៥៣៦ ១៥៤ ឬក៏ Facebook របស់ក្រុមការងារ (បើអ្នកស្គាល់ប្រភពច្បាស់) ។ ដើម្បីចៀសវាងការបោកបញ្ឆោតពីជនខិលខូច និងការខាតបង់សម្បត្តិផ្ទាល់ខ្លួន ព្រោះមិនស្គាល់ប្រភពច្បាស់ ។
មេរៀន និងខ្លឹមសារទាំងឡាយដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រនេះ អាចនឹងមានការកែសម្រួល ឬផ្លាស់ប្តូរជាបន្តបន្ទាប់ ។ ការធ្វើបច្ចុប្បន្នភាពនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ៖ ដើម្បីធានាថា រាល់អក្ខរាវិរុទ្ធ និងវិធាននៃបាលិវេយ្យាករណ៍ គឺស្របតាមគម្ពីរដើម និងមិនមានការភាន់ច្រឡំ ។
ការបង្កើនគុណភាពនៃការសិក្សា៖ យើងខ្ញុំអាចនឹងបន្ថែមនូវឧទាហរណ៍ថ្មីៗ វីដេអូពន្យល់បន្ថែម ឬអត្ថបទខ្លីៗ ឬក៏ឯកសារយោងផ្សេងៗ ដើម្បីឱ្យសមណសិស្សងាយស្រួលយល់ជាងមុន ។
ការកែសម្រួលតាមមតិស្ថាបនា៖ រាល់ការបញ្ចេញមតិ ឬការចង្អុលបង្ហាញពីកំហុសអចេតនាណាមួយពីសំណាក់អ្នកសិក្សា នឹងត្រូវបានយកមកពិនិត្យ និងកែសម្រួលឱ្យកាន់តែមានភាពល្អឥតខ្ចោះ ។
យើងខ្ញុំសូមរក្សាសិទ្ធិការកែប្រែ៖ ការកែប្រែ ឬបន្ថែមមាតិកាដោយមិនបានជម្រាបជូនជាមុន ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពនៃការស្រាវជ្រាវរបស់ក្រុមការងារ ។ លោកអ្នកអាចតាមដាននូវរាល់ការផ្លាស់ប្តូរថ្មីៗបានតាមរយៈចំណុច "កំពុងធ្វើបច្ចុប្បន្នភាព" ដែលមានបង្ហាញនៅក្នុងមេរៀននីមួយៗ ។
ម្ចាស់វេបសាយ៖ ក្រុមសិក្សាស្រាវជ្រាវបាលិវេយ្យាករណ៍
Facebook Page៖ ក្រុមសិក្សាស្រាវជ្រាវបាលិវេយ្យាករណ៍ (សូមចូលទៅមើលតំណលីងខាងក្រោមនៃជើងវេបសាយនេះ ឬលោកអ្នកអាចចូលទៅស្កែនតាមរយ៖ QR Code នៅទំព័រដើម)
លេខទូរស័ព្ទ៖ ០១៥ ៥៣៦ ១៥៤
បញ្ជាក់៖ ដើម្បីទទួលបានបទពិសោធន៍សិក្សាល្អបំផុត សូមប្រើប្រាស់គេហទំព័រនេះតាមរយៈកុំព្យូទ័រ ឬថេបប្លេត (Tablet)។ ការប្រើប្រាស់តាមទូរស័ព្ទដៃដែលមានអេក្រង់តូច អាចនឹងមានការលំបាកក្នុងការមើលខ្លឹមសារមេរៀន ។
បច្ចុប្បន្ន៖ ជាគ្រូបង្រៀនថ្នាក់ពុទ្ធិកបឋមសិក្សាវត្តសុវណ្ណគិរិ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លេខទូរស័ព្ទ៖ ០៩៩ ៩២៦ ៦០៦, ០៧៦ ៦៩៩ ០៩០៩