បទរូបសិទ្ធិ
បទរូបសិទ្ធិ
អាចារ្យបង្រៀន៖ គម្ពីរកច្ចាយនព្យាករណៈ, សទ្ទនីតិសុត្តមាលា, បទរូបសិទ្ធិ, ពាលាវតារៈ, និងអដ្ឋកថាមានអដ្ឋសាលិនីជាដើម ។ បច្ចុប្បន្នលោកគ្រូ បង្រៀនបាលីផង, ប្រែគម្ពីរបាលីទុកជានិស្សយផង និងត្រួតពិនិត្យគម្ពីរផង ។ គម្ពីរដែលកំពុងប្រែ និងពិនិត្យផ្ទៀងផ្ទាត់គឺ បទរូបសិទ្ធិនិស្សយៈ (បទរូបសិទ្ធិ ប្រែលោតប្រយោគ) ដែលជាប្រភេទដីការបស់គម្ពីរកច្ចាយនៈដ៏ល្បីល្បាញមួយក្នុងចំណោមដីកាទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះគាត់ឆ្លៀតធ្វើមេរៀនហៅថា បទរូបសិទ្ធិសិក្ខា, សទ្ទនីតិសិក្ខា ជាដើមទុកសម្រាប់កុលបុត្រអ្នកប្រាថ្នាក្នុងការចេះដឹងក្នុងភាសាបាលីនេះ ។