វាចក ប្រែថា “អ្នកពោលនូវអត្ថរបស់ខ្លួន” ដូចវិគ្គហៈថា អត្តនោ អត្ថំ វចតីតិ វាចកោ (វច-វិយត្តិយំ វាចាយំ + ណ្វុ) ក្នុងកត្តុសាធនៈ ។
វាច្ច ប្រែថា “អត្ថដែលត្រូវវាចកៈពោល” ដូចវិគ្គហៈថា អត្ថោ វុច្ចតីតិ វាច្ចោ (វច-វិយត្តិយំ វាយំ + ណ្យ) ក្នុងកម្មសាធនៈ ។